សម្តេចតេជោ ហ៊ុន សែន កំពុងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចសន្ទនាគណបក្សនយោបាយនៅប្រទេសចិន

FN ៖ នៅវេលាម៉ោងប្រមាណ ៨ព្រឹកថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងដឹកនាំមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅចូលរួមកិច្ចសន្ទនាគណបក្សនយោបាយដែលរៀបចំឡើងនៅក្នុងប្រទេសចិន។ លោក ស៊្រី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានមុនឡើងយន្តហោះថា កិច្ចសន្ទនាជាន់ខ្ពស់រវាងគណបក្សនយោបាយកុម្មុនិស្តចិន និងគណបក្សនយោបាយនានាមកពីជុំវិញពិភពលោកនេះ ត្រូវបានរៀបចំឡើងជាលើកដំបូងដោយរដ្ឋាភិបាលចិន។ កិច្ចសន្ទនានេះ នឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សនយោបាយមកពីលើពិភពលោកប្រមាណ១២២ ហើយវត្តមានអ្នកចូលរួមទាំងថ្នាក់ដឹកនាំគណបក្សនយោបាយ និងសាស្ត្រានយោបាយជាដើមនោះមានចំនួនសរុបរហូតដល់ទៅ ៥០០នាក់។ លោក ស៊្រី ថាមរុង្គ បានឲ្យដឹងផងដែរថា គោលបំណងនៃកិច្ចសន្ទនារវាងគណបក្សកុម្មុយនិស្តចិនជាមួយគណបក្សនយោបាយមកពីជុំវិញពិភពលោកនេះ មានគោលបំណងដើម្បីជ្រោងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក ជាពិសេសគឺការរក្សាស្ថេរភាព សន្តិសុខនៅក្នុងតំបន់ និងលើពិភពលោកផងដែរ។ ក្នុងដំណើរទៅកាន់ប្រទេសចិន ដែលធ្វើឡើងចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា រហូតដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងមានជំនួបដាច់ដោយឡែកជាមួយប្រធានាធិបតីចិន លោក ហ្ស៊ី ជីនពីង និងក្រុមអ្នកវិនិយោគរបស់ចិនផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក … Continue reading សម្តេចតេជោ ហ៊ុន សែន កំពុងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចសន្ទនាគណបក្សនយោបាយនៅប្រទេសចិន